ព័ត៌មានជាតិ

អុជធូបត្រៀមសែននំព្រះខែ ឆេះផ្ទះនៅបុរី ប៉េង ហ៊ួត

ភ្នំពេញ: បុរី ប៉េង ហ៊ួត ស្ថិតនៅតាមបណ្ដោយផ្លូវម៉ុង រិទ្ធី ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីព្រឹកមិញ ត្រូវអគ្គិភ័យឆាបឆេះ ខណ:ប្រជាពលរដ្ឋអុជធូបបួងសួងសុំសេចក្តីសុខ គ្រាដែលសែននំព្រះខែ នឹងប្រព្រឹត្តិទៅនៅយប់នេះ ។

ភ្នាក់ងារ Post News បានរាយការណ៍មកថា ជាងកន្លះម៉ោងចាប់តាំងពីម៉ោង៩ព្រឹករហូតដល់ម៉ោងជិត១០ អគ្គិភ័យបានរលត់ទៅវិញ បន្ទាប់ឆេះបំផ្លាញសម្ភារ:ក្នុងផ្ទះ និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

សមត្ថកិច្ចបានប្រាប់ថា ក្រោយអគ្គិភ័យបានឆាបឆេះបន្តិច សមត្ថកិច្ចក៏បានចេញរថយន្តទៅអន្តរាគមន៍ បន្ទាប់មកក៏ធ្វើការបាញ់ពន្លត់ឡានទឹកអស់មួយគ្រឿង និងត្រៀម២គ្រឿងទៀត ដោយខ្លាចរាលដាល ឬបន្តឆាបឆេះ។ ទោះជាយ៉ាងណាករណីនេះ សមត្ថកិច្ចបានអះអាងជាជំហានដំបូងថា ផ្ដើមចេញពីការអុជធូបទុកចោលក្នុងផ្ទះ ដោយម្ចាស់ចាកសោទុកចោល ហើយចេញទៅក្រៅ៕

photo_2016-09-15_10-45-12

photo_2016-09-15_10-45-14

photo_2016-09-15_10-45-16

photo_2016-09-15_10-45-18

photo_2016-09-15_10-45-21

photo_2016-09-15_10-45-23

photo_2016-09-15_10-45-26

photo_2016-09-15_10-45-29

photo_2016-09-15_10-45-31

photo_2016-09-15_10-45-37

photo_2016-09-15_10-45-06

photo_2016-09-15_10-45-10

មតិយោបល់