ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីគ្រឿងញៀន ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង ការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តកំពង់ឆ្នាំងធ្វើការចាប់ឃាត់ខ្លួន ពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនចំនួន០១កញ្ចប់ធំ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាន ទី១មានឈ្មោះ អន ថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ជាមុខសញ្ញានិងជាមេក្លោងជួញដូរនិងចែកចាយនៅក្នុងស្រុកមិនដែលចាប់បាននោះទេ។ និងជនសង្ស័យទី២ឈ្មោះ សុខ ពេន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១ កញ្ចប់ធំ,ក្រដាស់អាលុយមីញ៉ូម០១ ដុំ, បំពង់ទុយោប៉ឺត០១ ដុំ,ម៉ូតូ០១គ្រឿង ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ បិតតែមពណ៌លឿង គ្មានស្លាកលេខ ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀនខេត្តកំពង់ឆ្នាំងបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យបាន ឈានទៅដល់ការដឹកនាំកម្លាំង ដោយមានការ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រគរ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចុះធ្វើការបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្ទះជនសង្ស័យស្នាក់នៅតែម្តង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់