ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូបើកបរខ្វះការបប្រុងប្រយត្ន័ ខណ:មេឃកំពុងភ្លៀង បានបើកបុកគ្នាពេញទំហឹង​បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំនុចស្ពានទឹកថ្លា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយកម៉ូតូទាំង២​គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនតាមរថយន្ត​សង្រ្គោះរបស់អង្គ​ភាព៧១១ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់