ព័ត៌មានជាតិ

លោក​ ប៉ិល​ កុសល​ ៖ បោសសម្អាតល្បែងស៊ីសងឲ្យអស់នៅខណ្ឌសែនសុខ

ភ្នំពេញៈ ថ្មីៗនេះ អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រកាសនៅមុខមន្រ្តីរបស់ខ្លួនថា កាលណាលោកនៅជាអភិបាលខណ្ឌ គ្មានទេល្បែងស៊ីសងក្នុងខណ្ឌសែនសុខ លោកនឹងបោសសម្អាតឲ្យអស់។

ប្រជាពលរដ្ឋបាននិយាយថា ក្នុងចំណោមគោលនយោបាយ៩ចំណុច ល្បែងស៊ីសង គឺជាបទល្មើសសំខាន់ជាងគេ ដោយសារតែល្បែងធ្វើឲ្យមនុស្សវក់វីភ្លេចគ្រួសារ ហិង្សាក្នុងគ្រួសារ និងកើតអំពើចោរលួចចោរប្លន់ជាដើម។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅក្នុងខណ្ឌសែនសុខ មានល្បែងស៊ីសងដែលលេចធ្លោខ្លាំងជាងគេ ពិសេសក្នុងសង្កាត់ទឹកថ្លា ជិតផ្សារជិនណានខាងក្រោយមណ្ឌលសុខភាពទឹកថ្លា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច គឺមានការកត់កន្ទុយលេខជាង១០កន្លែង។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅក្នុងផ្សារជិនណាន ទីតាំងកត់កន្ទុយលេខប្រមាណជាង១០កន្លែង ក្នុងនោះមានមន្រ្តីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់ជាអ្នករត់ការចរចារវាងម្ចាស់ទីតាំជាមួយអាជ្ញាធពាក់ព័ន្ធ ហើយអ្នកដឹងរឿងនេះច្បាស់ជាង គឺអធិការនគរបាលខណ្ឌសែនសុខតែម្ដង។

ទាក់ទិននឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ វាផ្ទុយស្រឡះពីការលើកឡើងរបស់លោកអភិបាលខណ្ឌ ប៉ិល កុសល ដែលថា ដរាបណាលោកនៅជាអភិបាលខណ្ឌ គឺគ្មានទេល្បែងស៊ីសង៕

photo_2016-09-16_18-00-50photo_2016-09-16_18-00-32photo_2016-09-16_18-00-34photo_2016-09-16_18-00-36photo_2016-09-16_18-00-38photo_2016-09-16_18-00-40photo_2016-09-16_18-00-43photo_2016-09-16_18-00-45photo_2016-09-16_18-00-47photo_2016-09-16_18-00-49

មតិយោបល់