ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនយុវសិស្ស៤នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនទៅតុលាការ

ភ្នំពេញៈ យុវជន៤នាក់ ក្នុងនោះមានសិស្សសាលា៣នាក់ កម្មកររោងចក្រម្នាក់ ក្រោយពីនគរបាលឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធទៅនឹងការ​ប្រមូលផ្តុំគ្នា​ជក់គ្រឿងញៀន ហើយក្រោយពីបញ្ចប់ការសាកសួរ នគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនមនុស្សទាំង៤នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ ។

យុវជនទាំង៤នាក់ ចោទប្រាប់ពីបទប្រើប្រាស់គ្រឿងញៀន ទី១ឈ្មោះ នួន លីគង់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ចោម​ចៅ។ ជនសង្ស័យទី២ ឈ្មោះ ចន្ថា ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។ ជនសង្ស័យទី៣ ឈ្មោះ ស សុខពិសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ។ ជនសង្ស័យទី៤ឈ្មោះ មាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូម៨ចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នាំទៅកាន់ផ្នែកជំនាញ ហើយក្រោយ​ពីបញ្ចប់ការសាកសួរទៅតាមនីតិវិធី រហូតដល់ព្រឹកថ្ងៃទី១៦នេះ ជនជាប់ចោទទាំង៤នាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីសាកសួរបន្ត និងចោទប្រកាន់ដាក់​បន្ទុក​ជាផ្លូវការ៕

https://youtu.be/ZjGbfp5W2Js

មតិយោបល់