ព័ត៌មានជាតិ

ប្រាក់ចំណូល​នាំចេញ​វៀតណាម​ទៅ​អាស៊ាន​នឹង​កើនឡើង​ដល់ $ ៣៥ ពាន់​លាន​ក្នុង​ឆ្នាំ ២០១៣

​ប្រាក់ចំណូល​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​ទៅកាន់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេហ៍​(​អាស៊ាន​)​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវ​ការចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​នៅក្នុង​អំឡុង​ពេល​សន្និសីទ​ស្ដីពី​ការស្វែងរក​ឱកាស​អាជីវកម្ម​សម្រាប់​សហគ្រាស​វៀតណាម​ទៅ​កាន់​ទីផ្សារ​អាស៊ាន លោក Le Hoang Oanh អនុប្រធាន​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បានឲ្យដឹងថា ប្រាក់ចំណូល​ការនាំ​ចូល​របស់​ប្រទេស​វៀតណាម​ពី​អាស៊ាន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៣​។​

​ទោះជា​យ៉ាងណា ចំណូល​ពាណិជ្ជកម្ម​រៀត​ណាម​-​អាស៊ាន​នៅ​តែ​មាន​កម្រិត បើ​ប្រៀបធៀប​ទៅ​នឹង​សក្ដានុពល​ភាគី​ទាំងពីរ​ដោយសារតែ​ការ​ខ្វះ​ពន្ធ និង​ព័ត៌មាន​ពន្ធ​នៅក្នុង​ចំណោម​អាជីវកម្ម​។​
​ការនាំ​ចេញ​ដ៏​សំខាន់​របស់​វៀតណាម​-​អាស៊ាន រួមមាន អង្ករ ប្រេង​ឆៅ ប្រេងសាំង ដែក គ្រឿង​ទូរស័ព្ទ ជាដើម​។ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​សន្និសីទ​។​

​នៅក្នុង​សន្និសីទ អ្នកជំនាញ​មកពី​ក្រសួង​ពាណិជ្ជកម្ម វិស័យ​ពាណិជ្ជកម្ម និង​ជំនួញ បាន​ពិភាក្សា​គ្នា​អំពី​វិធានការ​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ទីផ្សារ​អាស៊ាន​បន្ថែមទៀត​។
​អាស៊ាន​គឺ​ជា​ទីផ្សារ​ដ៏​ល្អ​នៃ​ការនាំចេញ​ធំ​ជាង​គេ​លំដាប់​ទី​៣​របស់​ប្រទេស​វៀតណាម បន្ទាប់​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​៕​
Vietnamese-Dong

មតិយោបល់