ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៑ុនDKSH ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ក្រោយក្រុមហ៊ុនប្តឹង

កំពង់ចាម: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ លោក អ៊ុ ចាន់ថុល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឲ្យឃុំខ្លួនលេខ៥៥៧,៥៥៨ ឃ.ខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន០២នាក់ពីបទ រំលោភលេីទំនុកចិត្ត ០១ករណី។

ជនសង្ស័យទាំងពីរនាក់នោះ ទី១.ឈ្មោះ សុខ ធារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៑ុនDKSH ទីកន្លែងកំណេីតភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តខេត្តកំពង់ចាម។ អាស័យដ្ឋានបច្ចុប្បន្ន ភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី២. ឈ្មោះ ហៃ តារា ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៑ុនDKSH ទីកន្លែងកំណេីតភូមិអូរឫស្សី២ សង្កាត់បឹងព្រលិត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។ អាស័យដ្ឋានបច្ចុប្បន្ន: ភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមរំលឹកផងដែលថា នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៦ កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះឃាត់ខ្លួនជនសង្ស័យករណីរំលោភលេីទំនុកចិត្ត០១ករណី នៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ទៅតាមប្បញ្ញត្តិច្បាប់មាត្រា ៣៩១ និង៣៩២ នៃក្រមព្រហហ្មទណ្ឌ៕

photo_2016-09-16_20-39-41photo_2016-09-16_20-39-45photo_2016-09-16_20-39-48photo_2016-09-16_20-39-52

មតិយោបល់