ព័ត៌មានជាតិ

កុងតឺន័រ បុក និងកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូយោធាស្លាប់ភ្លាមៗ

ភ្នំពេញៈ នៅមុននេះបន្តិច នៅយប់ថ្ងៃទី១៦ ខែកញ្ញានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បានបើកបុក និងកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យអ្នកបើកម៉ូតូដែលគេដឹងថា ជាយោធានោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចផ្លូវវេងស្រេង ទល់មុខផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានដឹងថា ឈ្មោះ វ៉ាន់ សេងឡៃ ជាយោធា។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ទុក ចំណែកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

photo_2016-09-16_22-28-33photo_2016-09-16_22-28-38photo_2016-09-16_22-28-41photo_2016-09-16_22-28-44photo_2016-09-16_22-28-46photo_2016-09-16_22-28-48photo_2016-09-16_22-28-50

មតិយោបល់