ព័ត៌មានជាតិ

ហ៊ីយ៉ានដាយដាច់កង់មុខបោកបុកម៉ូតូ ស្រ្តីម្នាក់របួសធ្ងន់

ពោធិ៍សាត់: ស្រ្តីម្នាក់បានរងរបួសធ្ងន់ ខណ:ជិះម៉ូតូ ត្រូវរថយន្តធុនធំដាច់កង់មុខបោលបុកពេញទំហឹង កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិទទឹង ឃុំអង្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស្រ្តីម្នាក់ ឈ្មោះ ហួង ហុង អាយុ៤៥ឆ្នាំ រស់នៅភូមិពុទ្រាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជិះម៉ូតូគុប ពណ៌ខៀវ ស្លាកលេខ ភ.ព១ ០៤៣៦ បើកបរពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខតាកែវ 3A-2368 បើកបរទិសដៅពីលិចទៅកើតបានដាច់កង់មុខខាងឆ្វេងបោលទៅបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យរងគ្រោះធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្វែងរកអ្នកបើកបរដែលរត់គេចខ្លួនមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-09-17_10-40-55

photo_2016-09-17_10-40-46

photo_2016-09-17_10-40-48

photo_2016-09-17_10-40-50

photo_2016-09-17_10-40-51

photo_2016-09-17_10-40-53

មតិយោបល់