ព័ត៌មានជាតិ

ទៅឆក់ត្រី៣នាក់ឪពុក និងឪពុកមារ មកវិញឆក់ស្លាប់ម្នាក់!

កណ្តាលៈ បុរសម្នាក់បានស្លាប់ដោយសារដងឆក់ត្រីឆក់ខ្លួនឯង ខណៈ៣នាក់ឪពុក និងឪពុកមារ បបួលគ្នាទៅឆក់ត្រី នៅទីតាំងផ្សេងៗគ្នា។

ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចបឹងចាក់ក្អែក ភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ វត្ថុតាងចាប់យក អាគុយ ៤០ អំពែ ០១គ្រឿង ដុំ អាំង វ៉ុលទ័រ០១ ដងឬស្សីសម្រាប់ឆក់មួយគូ។

សាក្សីបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះ ទៅឆក់ត្រី នៅចំណុចបឹងដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិដែលនាំ គ្នាចំនួន៣នាក់ មានឈ្មោះផេង ចេងត្រូវជាឪពុក ឈ្មោះ
ហេង សេង ឪពុកមាជនរងគ្រោះនិង ចេង សុភ័ណ្ឌជាជនរងគ្រោះពេលទៅដល់ជនរងគ្រោះបានដេីរឆក់តែឯង។ ឯឪពុក និងឪពុកមា ទៅរកផ្សេងគ្នា តែក្នុងបឹងតែមួយ។ រកបានមួយស្របក់បានបាត់ជនរងគ្រោះឪពុក និង ឪពុកមាបានដេីរ រកជនរងគ្រោះ ហេីយបានប្រទះឃេីញដងឆក់អណ្តែតលេីទឹកក៏ចាប់ទាញយកទេីប បានរកឃេីញឈ្មោះចេង សុភ័ណ្ឌដួលស្លាប់ ក្នុងទឹកដោយស្ពាយអាគុយនៅជាប់និងខ្នង។

ឪពុកនិងឪពុកមា នាំគ្នាសែងយកសាកសពមកផ្ទះវិញ។ បន្ទាប់មកលោកមេភូមិបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍​។ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ បានធ្វេីការពិនិត្យសាកសព ការពិនិត្យ សាកសពមានឈាមហូរតាមច្រមុះ
ពោះមានទឹក។

ការសន្និដ្ឋាន៖យោងតាមចម្លេីយសាក្សីត្រូវជាឪពុកបង្កេីត និង ឪពុកមា អះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារ (ឆក់ត្រី) ប្រាកដមែន។ សាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់