ឥណ្ឌូនេស៊ីៈ យោងតាមភ្នាក់ងារ ថៃរ៉ាត់ បានឲ្យដឹងកាលថ្ងៃទី១៦ ខែកញ្ញាថា មានករណីផ្ទុះគ្រាប់បែកនៅលើទូកដឹកភ្ញៀវទេសចរទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានមនុស្សពីរនាក់បានបាត់បង់ជីវិត និងរបួសជាច្រើននាក់ផងដែរ មូលហេតុ គឺបណ្ដាលមកពីថ្មសម្បនិមិត្ម។
ភ្នាក់ងារសាព័ត៌មានឥណ្ឌូនេស៊ី បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកញ្ញា ទូកផ្ទុះចុងក្រោយនេះ ជាទូកដឹកភ្ញៀវទេសចរល្បឿនលឿនទៅកាន់កោះបាលី ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះបណ្ដាលឲ្យស្លាប់ស្ត្រីបរទេសពីរនាក់ និងមានអ្នករងរបួស១៤នាក់ផ្សេងទៀត។
ព័ត៌មានដដែលបានឲ្យដឹងទៀតថា នាវា ‘Gili cat 2’ កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Gili ដែលនៅជិតកោះបាលី ដែលមានភ្ញៀវចំនួន៣០នាក់ ដែលជាភ្ញៀវបរទេសមកពីចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអ៊ីតាលី ប្រទេសព័រទុយហ្គាល់ ប្រទេសអៀរឡង់ និងប្រទេសអេស្ប៉ាញ ធ្វើដំណើរជាមួយនាវិក៤នាក់ទៀត។ មុនពេលផ្ទុះឡើងនេះ នាវាទើបតែចេញដំណើរបានប្រមាណ២០០ម៉ែត្រ។
លោក ស៊ូដាវីន មេបញ្ជាការត្រួតពិនិត្រក្នុងតំបន់នេះបានឲ្យដឹងថា នៅក្នុងការស៊ើបអង្កេតក្រោយកើតហេតុនេះ និងវត្ថុតាងផ្សេងៗ លោកបានរកឃើញមូលហេតុនៃការផ្ទុះនេះ គឺក្នុងធុងប្រេងរកឃើញនូវប្រភេទថ្មសម្បនិមិត្មនៅក្នុងធុង ដែលជាហេតុបណ្ដាលឲ្យមានការផ្ទុះ កើតឡើង។
ហេតុការណ៍នេះ បានធ្វើឲ្យប្រទេស ឥណ្ឌូនេស៊ី មានការពង្រឹកសុវត្ថិភាពនៃការធ្វើដំណើរតាមនាវាចរឲ្យល្អប្រសើរឡើងវិញ។ ឧប្បត្តិហេតុនេះ បានបណ្តាលឲ្យមនុស្សស្លាប់ជាញឹកញាប់ ដូចជាកាលពីឆ្នាំមុន មានការធ្វើដំណើរតាមកាណូតទៅកោះបាលីក៏ផ្ទុះ បានធ្វើឲ្យអ្នកដំណើររងរបួសរាប់សិបនាក់៕
មតិយោបល់