ព័ត៌មានជាតិ

បង្ក្រាបទីតាំងផលិតលុយក្លែងក្លាយ នៅកណ្តាលទីក្រុងបាងកក

ប្រទេសថៃៈ ប្រាក់ក្លែងក្លាយចំនួន៤ប្រទេស ត្រូវបានគេបោះពុម្ពឡើងដើម្បីធ្វើចរាចរ នៅពាសពេញពិភពលោក រហូតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ខណៈដែលក្រុមស៊ើបអង្គេតបានរកឃើញទីតាំងដែលលួចផលិត នៅចំកណ្តាលទីក្រុងបាងកកតែម្តង ។

ប្រតិបត្តិការណ៍នេះដែរ មានចូលរួមពីក្រុមតម្រួតថៃ និងកម្លាំងជំនាញ ព្រមទាំងមានការចូលរួមពីសំណាក់ស្ថានទូត អាមេរិក ប្រចាំព្រះរាជាណាចក្រថៃ ផងដែរ ក្នុងការ​ចុះ​ត្រួតពិនិត្យនិងឆែកឆេរទីតាំង ផ្ទះល្វែងមួយកន្លែង ដែលមានកំពស់៣ជាន់ នៃអគារលេខ១៨/៣០៥ បណ្តោយផ្លូវ វ៉ាត់ផន ក្នុងសង្កាត់បាងខែន ក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់់ដែរថា កន្លងមកក្រុមតម្រួតពិសេសរបស់សហរដ្ឋអាមេរិក បានទំនាក់ទំនង មកប្រទេសថៃ ដើម្បីសុំឲ្យភាគីថៃជួយសហការក្នុងការស៊ើបអង្កេតរកទីតាំងផលិត លុយដុល្លារក្លែងក្លាយ ដែលបច្ចុប្បន្នកំពុងធ្វើចរាចរនៅក្នុងប្រទេសអាមេរិកផ្ទាល់តែម្តង ដោយគេដឹងថា ប្រាក់ដុល្លារទាំងនេះអាចមានទីតាំងផលិតនៅក្នុងប្រទេសថៃ ។អស់រយៈពេលជាង៣ខែ ក្នុងការដាក់កំលាំងស្រាវជ្រាវរហូតឈានទៅដល់ឡោមព័ទ្ធព្រមទាំងបានឃាត់ខ្លួនមនុស្សចំនួន២នាក់ប្តី ប្រពន្ធ ដោយជនទាំងពីរនាក់​នេះមាន​ឈ្មោះ រ៉ូ មេស ប្រាក់សុបិន្ត (ប្តី) អាយុ៤៩ឆ្នាំ នៅផ្ទះលេខ១៣/១ ភូមិ៤ ឃុំឈៀងផេង ស្រុកប៉ាទីវ ខេត្តសូថន ប្រទេសថៃ និងប្រពន្ធឈ្មោះ វល័យផន នុតសា​វ៉ាត អាយុ៣២ឆ្នាំ រស់នៅផ្ទះលេខ៨/២ ភូមិ៣ ឃុំវ៉ាំងតាក់កូ ស្រុកមឿង ខេត្តភិតបុរី ប្រទេសថៃ ដែលពួកគេជួលទីតាំង និងគ្រប់គ្រងទីតាំងនេះតាំងពីឆ្នាំ ២០១១ មកម៉្លេះ ដែលគេនេះមានជំនាញខាងផលិតប្រាក់ក្លែងក្លាយតែម្តង ផ្តើមចេញពីការរកស៊ីបង្កើតជារោងពុម្ព បោះពុម្ពសៀវភៅធម្មតា តែក្រោយមកបានបែកគំនិត​ចេះផលិត​លុយក្លែងក្លាយ ដោយសារតែមាននាយទុនធំៗនៅពីក្រោយខ្នងដើម្បីទិញប្រាក់ក្លែងក្លាយទាំងនេះ ។

កិច្ចប្រតិបត្តិការរបស់កម្លាំងចម្រុះ ដោយមានព្រះរាជអាជ្ញា និងស្ថានទូតរបស់សហរដ្ឋ អាមេរិកចូលរួមផងនោះ គេបានរកឃើញ ម៉ាស៊ីនបោះពុម្ព ដែលជាគ្រឿងចក្រដ៏​ធំមួយ រួមទាំងមានឧបករណ៍សម្រាប់ផលិតលុយផងដែរដូចជា ក្រដាស និងទឹកថ្នាំរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក្រុងបាងកក ៤៥​៦១ គឺជារថយន្តសម្រាប់ធ្វើចរាចរណ៍ដឹកលុយក្លែងក្លាយទៅកាន់ព្រំដែនខេត្តសូថន ទើបឆ្លងដែន ចូលទៅកាន់ប្រទេសឡាវ ។ និងបន្តរកឃើញកាំភ្លើង ចំនួនពីរដើម ដែលក្នុង​នោះ ខ្នាត៣៨ មួយដើមរួមទាំងគ្រាប់១ប្រអប់ និងខ្នាត២២មួយដើម រួមទាំងគ្រាប់មួយប្រអប់ផងដែរ ហើយនៅទីនេះគេបានដំណើរការផលិតលុយចំនួន៤ប្រទេសគឺ ប្រាក់​ដុល្លារ(អាមេរិកកាំង) ប្រាក់គីប (ឡាវ) ប្រាក់បាត (ថៃ) និង ប្រាក់របស់ប្រទេសកូរេថែមទៀតផង ។

ភ្នាក់ងារស៊ើបអង្កេតបានឲ្យដឹងថា ការបោះពុម្ពប្រាក់គីប របស់ប្រទរសឡាវនេះ គឺដោយសារតែបច្ចុប្បន្ន ប្រទេសឡាវមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងឧស្សាហ​កម្មដូច្នេះគឺមានមនុស្សមកពីបណ្តាប្រទេសជាច្រើនចូលទៅធ្វើការនៅទីនោះ ហើយក៏មាននាយទុនធំបានទាក់ទងទិញប្រាក់ក្លែងក្លាយទាំងនេះយកទៅ​បើកឲ្យកម្មករ​លើតម្លៃ​កម្លាំងពលកម្ម ដែលគេអាចចំណេញប្រាក់ដ៏សន្ធឹកសន្ធាប់។

បច្ចុប្បន្នកម្លាំងជំនាញកំពុងនាំខ្លួនជនសង្ស័យទាំងពីរនាក់យកទៅសាកសួរ ដើម្បីរកមុខសញ្ញាដែលជានាយទុនធំៗនៅពីក្រោយខ្នង និងធ្វើជាទីផ្សារឲ្យប្រាក់ក្លែងក្លាយ​ទាំងនេះ ធ្វើចរាចរបានដោយរលូន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

លុយក្លែងក្លាយ លុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយលុយក្លែងក្លាយ

មតិយោបល់