ភ្នំពេញៈ ឃ្លាំងដ៏ធំមួយសម្រាប់ដាក់លក់គ្រឿងចក្រ អេសស្កាវទ័រ និងត្រាក់ទ័រ សង់ខុសបច្ចេកទេស បានបាក់ដំបូលធ្លាក់សង្កត់ដល់ដី តែសំណាងល្អមិនមានអ្នករងរបួសនោះ។
ហេតុការណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ឃ្លាំងដ៏ធំនេះ សង់ឡើងមិនមានស្តង់ដា និងបច្ចេសទេសត្រឹមត្រូវ ហើយដោយមិនអាចទ្រទម្ងន់ដែក និងស័ង្កសីដំបូលបាន បណ្តាលឲ្យបាក់ធ្លាក់តែម្តង តែសំណាងមិនគ្រោះថ្នាក់ដល់មនុស្សឡើយ៕
មតិយោបល់