ព័ត៌មានជាតិ

នគរបាលខណ្ឌឫស្សីកែវ ឆក់ចូលបង្ក្រាបទីតាំងជួញដូរថ្នាំញៀនមួយកន្លែងក្នុងសង្កាត់ស្វាយប៉ាក និងដកហូតថ្នាំចំនួន ៥៦កញ្ចប់

ភ្នំពេញៈ លោកវរៈសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានឆក់ចូលបង្ក្រាបទីតាំងជួញដូរថ្នាំញៀនមួយកន្លែង កាលពីវេលាម៉ោង ០១និង៥០ នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានដកហូតនៅថ្នាំញៀនចំនួន ៥៦កញ្ចប់ផងដែរ។

លោកវរៈសេនីយ៍ទោ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះដែរ គឺដោយសារតែមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវមុខសញ្ញានេះជាយូរណាស់មកហើយ ទើបពេលនេះ កម្លាំងសមត្ថកិច្ចឆក់ចូលបង្ក្រាបទីតាំងខាងលើ និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៥៦កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន ៥ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។

លោក ទៀង ច័ន្ទសារ បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលមាន ទី១ មានឈ្មោះ ង្វៀង ហាវហូម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដក និងទី២ មានឈ្មោះ ង្វៀង ហាវហាំង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរ បោកខោអាវ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅផ្ទះគ្មានលេខ ក្រុម៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានដកហូតម្សៅក្រាមពណ៌(ស)ថ្លា ចំនួន ៥៦កញ្ចប់ ដាវសាំម៉ូរ៉ៃចំនួន ៥ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

https://youtu.be/lYvwa7Ui4Wg

photo_2016-09-17_19-14-37photo_2016-09-17_19-14-39photo_2016-09-17_19-14-41photo_2016-09-17_19-14-46photo_2016-09-17_17-00-51photo_2016-09-17_17-00-53photo_2016-09-17_17-00-43photo_2016-09-17_17-00-45photo_2016-09-17_17-00-46photo_2016-09-17_17-00-49

មតិយោបល់