ព័ត៌មានជាតិ

លួចរ៉ឺម៉កលក់ប្រហិតបានហើយ សង្ងំដោះស្លាកលេខ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសសហការណ៍ជាមួយកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាចាប់ឃាត់ ខណ:ដែលកំពុងធ្វើសកម្មភាពដោះស្លាកលេខចេញពីរ៉ឺម៉កអូសម៉ូតូលក់ប្រហិត។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ កញ្ញា ២០១៦ នៅផ្លូវលំក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនសង្ស័យទី១.ឈ្មោះ ម៉ៅ សុជាតិ ហៅជាតិ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងទី២.ឈ្មោះ ហួត សិទ្ធ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្លូវលំក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ខណ:ដែលកម្លាំងអន្តរាគមន៍ពិសេសសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ កំពុងធ្វើសកម្មភាពដោះស្លាកលេខម៉ូតូពីរ៉ឺម៉កអូសធុងលក់ប្រហិតមកដាក់ពាក់ម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿងដោយសង្ស័យក៏ ឃាត់សួរបែកធ្លាយរឿងលួចម៉ូតរ៉ឺម៉កអូសលក់ប្រហិតខាងលើមកពីសង្កាត់ស្ទឹងមានជ័យទៅវិញ។

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់រ៉ឺម៉កម៉ូតូលក់ប្រហិតខាងលើបានទំនាក់ទំនងរួចហើយគឺមានឈ្មោះហេង រ៉េត អាយុ៣២ឆ្នាំ មុខរបរលក់ប្រហិត តាមរ៉ឺម៉កម៉ូតូស្នាក់នៅភូមិទ្រា២សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកណើតភូមិនិងឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ទៀតថា រ៉ឺម៉កខាងលើ គឺម្ចាស់បានទុកមុខផ្ទះជួលរបស់ខ្លួន ហើយក៏មិនដឹងថា បាត់តាំងពីម៉ោងណា រហូតព្រឹកឡើងក្រោកពីដំណេកទើបដឹងថាបាត់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ម៉ូតូអូសទូលក់ប្រហិតនេះ ខ្លួនពិតជាលួចគេពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដា្ឋនគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

photo_2016-09-18_13-25-04

photo_2016-09-18_13-14-18

photo_2016-09-18_13-14-26

photo_2016-09-18_13-24-44

photo_2016-09-18_13-24-49

photo_2016-09-18_13-24-56

photo_2016-09-18_13-25-00

មតិយោបល់