បាងកកៈ យ៉ាងហោចណាស់មនុស្ស ១៣នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍លិចទូកនៅទន្លេចៅប្រាយ៉ា ប្រទេសថៃ។
យោងតាមការបញ្ជាក់ពីអាជ្ញាធរថៃ បានឲ្យដឹងថា នៅលើទូកមានអ្នកដំណើរប្រមាណជា ១៥០នាក់ ដោយក្នុងនោះមាន ១៣នាក់ស្លាប់ និង ៣៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ប៉ុន្តែចំនួនអ្នកបាត់ខ្លួននៅមិនទាន់ដឹងនោះទេ។
មូលហេតុដ៏រន្ធត់ និងអកុសលនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ទូកដឹកអ្នកដំណើរមួយនេះ បានព្យាយាមបើកជៀសនាវាមួយគ្រឿង ក៏បណ្ដាលឲ្យទៅបុកនឹងជើងសសរស្ពាន ទើបបណ្ដាលឲ្យលិចតែម្ដង៕
មតិយោបល់