ព័ត៌មានជាតិ

សង្ស័យស្រវឹងធ្លាក់ភ្នែកបើករថយន្តទៅបុករបងអង់តែនធ្លាយចូលទៅក្នុងរបង ទាំងកណ្តាលយប់

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តតាកូម៉ា មួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹង បើករថយន្តយ៉ាង​លឿនបោះពួយទៅបុកអង់តែនរបស់ស្ថានីយ៍ទូរទស្សន៍ រួចទម្លុះចូលទៅខាងក្នុងរបងលាន់ឭដូចរន្ទះបង្ករឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចអង់តែន ស្ថានីយទូរទស្សន៍ តាមបណ្តោយផ្លូវលេខ២៧៣ កែងផ្លូវលេខ ២៨៩ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-3840 មួយគ្រឿង អ្នកបើក​បរដោយបុរស​ម្នាក់​សង្ស័យស្រវឹង បានបើករថយន្តក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ២៧៣ លុះបានមកដល់ចំណុចកើតហេតុ រថយន្តបង្ករបួងចង្កូតមិន​ទាន់ជ្រុល​ទៅបុករបងអង់តែន ធ្លាយចូលក្នុងរបង បណ្តាលឲ្យបាក់រ៉ាយបាយពេញផ្លូវ ចំណែកម្ចាស់រថយន្តរងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ឯរថយន្តវិញ​រងការខូចខាត​មួយ​កំណាត់មុខ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន សហការជាមួយនឹងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង​ដល់កន្លែង​កើតហេតុ និងបានយករថយន្តបង្ករនិងអ្នកបើកបរយក មកកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នា​នៅក្រោយតាមផ្លូវច្បាប់ ៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់