ភ្នំពេញៈ ការប្រកួតជំរុះជើងឯកទ្វីបអាស៊ី AFC Asina Cup AUE ជុំទី២នេះ គឺក្រុមម្ចាស់ផ្ទះកម្ពុជា បំបាក់ក្រុមភ្ញៀវ ឆាយនីស តាយប៉ិ ដោយលទ្ធផល ២ទល់នឹង០ ដោយកីឡាករ ពាក់ស្លាកលេខ ២ ហុង ផេង និងកីឡាករ ពាក់ស្លាក់លេខ ៧ ប្រាក់ មុនីឧត្តម ដោយបាល់ពិន័យ ប៉េណាល់ទីនាទី៦០។ ជាមួយគ្នានោះដែរ ជម្រើសជាតិកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភជិត៥ម៉ឺនដុល្លារពីការឈ្នះ ឆៃនីសតៃប៉ិ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភជិត៥ម៉ឹនដុល្លារ ក្រោយយកឈ្នះ ឆៃនីសតៃប៉ិ ២ ទល់និង០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។ គ្រាន់តែស្នូរកញ្ចែបញ្ចប់ការប្រកួតភ្លាម ពិធីការនីប្រចាំទីលានបានប្រកាសថា ក្រុមជម្រើសជាតិទាំងមូល នឹងទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ៣៣០០០ ដុល្លារ។ ចំណែកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ZEUS ក៏បានប្រកាសឧបត្ថម្ភ ៥០លានរៀលផងដែរ ដល់ក្រុមជម្រើសជាតិ។
ការប្រកួតដ៏អស្ចារ្យររវាងក្រុមកីឡាបាល់ទាត់កម្ពុជា និងឆាយនីស តាយប៉ិ នៅយប់ថ្ងៃទី០៧ ខែមិថុនាលើកនេះ បានធ្វើឲ្យទិដ្ឋភាពការប្រកួតទាំងមូល ទាំងក្នុងពហុកីឡដ្ឋានផ្ទាល់ និងទស្សនិកជនដែលទស្សនាតាមផ្ទះ ស្ទើអង្គុយមិនសុខ។
ចាប់ផ្តើមការប្រកួតបានត្រឹមតែ៦នាទី ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា បានលើកបាល់ Free Kick ឲ្យមិត្តរួមក្លឹបបឹងកេតអង្គរ ហុង ផេង តែតគ្រាប់បាល់នាំមុខឲ្យជាតិគ្រាប់ទីមួយ។ ក្រោយត្រូវកម្ពុជា នាំមុខយ៉ាងរហ័ស ឆៃនីសតៃប៉ិ បានបើកការវាយលុយវិញយ៉ាងខ្លាំង ដោយបានឱកាសស៊ុតពីចម្ងាយ៤ដងតែធ្វើមិនបានសម្រេច ខណៈ រស់ សំអឿន របស់កម្ពុជា បានបង្កើតឱកាស ២ ដងវិញផងដែរ តែនៅតែមិនអាចទម្លាយសំណាញ់ទីដៃគូបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវ ក៏បានបង្កើតឱកាសម្តងផងដែរ ដោយការស៊ុតប៉ាល់ Free Kick តែសំណាងមិនល្អ បាល់ប៉ះចំបង្គោលទី ខ្ទាតមកក្រោយវិញ។
យ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តសម្រុកក្រុម ឆាយនីស តាយប៉ិ រហូតដល់ទទួលបានបាល់ពិន័យប៉េណាល់ទី នៅនាទីទី៦០ ដែលស៊ុតដោយកីឡាករ ប្រាក់ មុនី ឧត្តម ពាក់ស្លាកលេខ៧។ ជាមួយនឹងសម្រែករបស់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះជាង ៦ម៉ឺននាក់ កម្ពុជាបានបន្តសម្រុកក្រុមភ្ញៀវដដែល៕
សរុបលទ្ធផល ទាំង២ជើង កម្ពុជា បានបំបាក់ ឆៃនីសតៃប៉ិ ៤ ទល់នឹង ២។ ជាមួយនឹងជ័យជំនះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកា ដល់ក្រុមកីឡាករកម្ពុជា និងគ្រូបង្វឹកទាំង ៣៤នាក់ ទាំងអស់ ៣៣.០០០ដុល្លារអាម៉េរិក ផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជា ចំពោះការខិតខំប្រឹងប្រែង នាំមកនូវជ័យជំនះជូនជាតិនេះ។
មតិយោបល់