ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះខុនដូរមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះខុនដូរយីហោ Maple Leaf (ម៉េបផល លេហ្វ) ជាន់លើបង្អស់យ៉ាងសន្ធោសន្ធៅ បង្ករឲ្យមានការភ្ញាក់ផ្អើល​ដល់កងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិត​នៅ​លើផ្លូវលេខ ៥៧ ក្បែរនិង Brown Cafe ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងនិងផ្សែងយ៉ាងខ្មួរខ្មាញ់ បានឆាបឆេះកាប៊ីនភ្លើង នៅក្នុងបន្ទប់ខុន​ដូរជាន់ទី១៨ ដែលជាជាន់លើអង្អស់ បង្ករឲ្យមានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹងក្រុមសន្តិសុខ និងក្រុមពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៦គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ដល់កន្លែងកើតហេតុ ដោយបានប្រើប្រាស់ទឹកក្នុងការបាញ់​ពន្លត់អស់ចំនួន៣គ្រឿង​ទើបអគ្គិភ័យខាងលើនេះបានរលត់ទៅវិញទាំងស្រុង មិនបណ្តាលឲ្យមានការឆាបឆេះរាលដាលដល់បន្ទប់ផ្សេងទៀត ឬប៉ះពាល់ដល់អាយុជីវិតរបស់នណាម្នាក់នោះឡើយ ៕

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

អគ្គីភ័យ

មតិយោបល់