ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រុកត្បូងឃ្មុំបញ្ជូនទៅតុលាការ ពីបទជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់រួមជាមួយនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ធ្វើការចាប់ឃាត់ខ្លួនបានកាលពី​វេលា​ម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិកណ្តោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់បង្ក្រាប ករណីរក្សាទុក ជួញដូរដោយខុសច្បាប់​នូវសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ព្រមទាំងធ្វើការដកហូតបាននូវវត្ថុតាងប្រភេទម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន ១០កញ្ចប់តូច និងសម្ភារ:វេចខ្ចប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន កំពុងតែកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមផ្លូវច្បាប់ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់