ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅវេលាម៉ោង១០៖១៤នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១(GS1-F7A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1)ផ្លូវមាត់ទន្លេ ផ្លូវជាតិលេខ៦A ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ (2)ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង ភូមិទំនប់ខ្មែរ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប (3)ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បន្តឲ្យដឹងថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងស្វែងរកកំហូច និងជួសជុលដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់