បន្ទាប់ពីញ៉ាំអាហារឆ្អែត មនុស្សតែងតែមានទម្លាប់ផ្សេងៗពីគ្នា ដូចជា ជក់បារី, ញ៉ាំផ្លែឈើ, ផឹកតែ, ផឹកកាហ្វេ ឬងូតទឹកជាដើម។ ប៉ុន្តែ តើអ្នកដឹងទេ ទម្លាប់ទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ? ដូច្នេះ ដើម្បីសុវត្ថិភាពអ្នកគួរតែស្វែងយល់ពីផលប៉ះពាល់ខាងក្រោមនេះឲ្យបានច្បាស់៖
ការជក់បារី៖ ជាតិនីកូទីននៅក្នុងបារីអាចរំខានដល់ដំណើរការរំលាយអាហារ និងនាំឲ្យមានការស្រូបយកសារជាតិបង្កើនហានិភ័យនៃជំងឺមហារីកក្នុងរាងកាយកាន់តែខ្លាំង។
ងូតទឹក៖ ការងូតទឹកផ្កាឈូកភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួច អាចកាត់បន្ថយមុខងារនៃការរំលាយអាហារ ដូចជាពន្យឺតដល់លំហូរឈាមក្នុងរាងកាយ ដែលនាំឲ្យការផ្គត់ផ្គង់ឈាមទៅឲ្យប្រព័ន្ធរំលាយអាហារមិនបានគ្រប់គ្រាន់។
ទទួលទានតែ៖ ភេសជ្ជៈនេះ ពិតជាល្អខ្លាំងណាស់សម្រាប់សុខភាព ប៉ុន្តែការទទួលទានក្រោយពេលបាយរួចភ្លាម អាចកាត់បន្ថយសមត្ថភាពរាងកាយក្នុងការស្រូបយកជាតិដែកពីអាហារ។
បរិភោគផ្លែឈើ៖ ការបរិភោគផ្លែឈើតម្រូវឲ្យមានអង់ស៊ីមមួយផ្សេងទៀតដើម្បីរំលាយ ដូច្នេះអ្នកមិនត្រូវដាក់បន្ទុកបន្ថែមលើប្រព័ន្ធរំលាយអាហារនោះទេ។
អង្គុយយូរពេក៖ បន្ទាប់ពីការញ៉ាំអាហារប្រមាណ ១៥នាទី អ្នកគួរតែដើរឲ្យបានមួយជុំផ្ទះ ដោយសារតែការអង្គុយយូរពេកអាចនាំឲ្យច្រាលអាហារមកវិញ។
ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណ បន្ទាប់ពីបរិភោគអាហាររួចភ្លាម អាចបង្កឲ្យមានការចាល់ជាតិអាស៊ីត, ដាក់សម្ពាធ ឬចង់ក្អួត។
គេង៖ ចៀសវាងការគេង បន្ទាប់ពីបរិភោគអាហាររួចភ្លាម ព្រោះវាអាចធ្វើឲ្យច្រាលអាហារចេញពីក្រពះមកវិញ៕
មតិយោបល់