ភ្នំពេញៈ អ្នកប្រដាល់ សេន ប៊ុនថេន កាលពីរាត្រីយប់មិញនេះ បានជូនប្អូនប្រុសខ្លួន ជាប់សាច់ឈាម តែប្រសូត្រចេញពីផ្ទៃផ្សេងគ្នា ឡើងប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ។
យុវជន ប៉េ ផាត់ អាយុ ២៧ឆ្នាំ មកពីកំពង់ចាម ដែលជាប់សែស្រឡាយ កីឡាករ សេន ប៊ុនថេន បានបង្ហាញវត្តមាន ឡើងប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក រហូតដល់បាន Yes ចំនួន ៤ ពីគណៈកម្មាធិការ ។ អ្វីដែលកាន់តែពិសេសនោះ បេក្ខជន ប៉េ ផាត់ បានទទួលការសរសើរ ពីតារាចម្រៀង ព្រាប សុវត្ថិ ថាមានទឹកដមសំនៀងផ្អែម ពិរោះ ណែន ខណៈដែលច្រៀងបទ ស្នាមនង្គ័លស្នេហ៍។
កីឡាករសេន ប៊ុនថេន បានប្រាប់ Post News ឲ្យដឹងថា «បេក្ខជន ប៉េ ផាត់ នេះត្រូវជាប្អូនជីនដូនមួយរបស់ខ្ញុំ ដោយម្តាយរបស់គាត់ ត្រូវជាបងស្រីម្តាយរបស់ខ្ញុំ »៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=k1ZYjibe1TE&feature=youtu.be
មតិយោបល់