ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះប្រមូលសំរាមនៅតាមប្រឡាយ ផ្លូវជាតិលេខ៤

ភ្នំពេញ: ចៅសង្កាត់ចោមចៅទី៣ លោក វ៉ា សាវឿន បានដឹកនាំកម្លាំងចុះកាយសំរាម ដែលនៅក្នុងប្រឡាយ តាមបណ្តោយផ្លូវជាតិលេខ៤ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំងមន្ត្រីសាលាសង្កាត់ ប្រជាការពារ ចុះកាយស្រង់ ប្រមូល សំរាមចេញពីប្រឡាយ និងដងផ្លូវ ត្រង់ចំណុចប្រឡាយ អមផ្លូវជាតិលេខ៤ ដើម្បីសម្រួលមុខផ្លូវទឹកហូរ និង សម្អាតបរិស្ថាន ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ចេះវេចខ្ចប់សំរាម ចង ច្រកថង់ឲ្យបានត្រឹមត្រូវ ជៀសវាង បោះចូលក្នុងប្រឡាយ ដាក់មាត់ប្រឡាយ ធ្វើឲ្យប៉ើងធ្លាក់ចូល គួរចូលរួមថែរក្សា ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា ៕

មតិយោបល់