ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវបានក្រុមចោរឆក់កាបូបមិនសម្រេចបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ មិនបានសម្រេចបណ្តាលឲ្យស្ត្រី​រងគ្រោះ​ដួល​បោក​ក្បាលទៅលើដងផ្លូវរងរបួសធ្ងន់ ចំណែកក្រុមចោរបានបើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត​នៅតាមបណ្តាយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីស្មាស់វី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AS-4129 បានធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ ចំនួន២ នាក់ជិះ​ម៉ូតូមួយគ្រឿងមកអែបក្បែម៉ូតូជនរងគ្រោះរួចធ្វើសកម្មភាព ឆក់យកកាបូបស្ពាយពីជនរងគ្រោះតែមិនបានសម្រេច បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលបោកទៅលើផ្លូវ បោក​ក្បាល​នឹងថ្មរងរបួសធ្ងន់ ឃើញដូចនោះជនសង្ស័យទាំងនោះបានប្រញាប់ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង ប្រជាពលរដ្ឋដែលរស់នៅត្រង់ចំណុចកើតហេតុ បានជួយអន្តរាគមន៍ទំនាក់ទំនងនៅបងប្អូនឲ្យទទួលទៅមន្ទីរពេទ្យ។ ជុំវិញករណី​នេះសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុផងដែរ ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់