ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនសង្ស័យម្នាក់ លួចម៉ូតមិនបានប៉ុន្មានថ្ងៃ ផងត្រូវប៉ូលិសក្របួចជាប់

សៀមរាប: កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកម្រើក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ករណីឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចក្លឹបហ៊ីបហប់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប។

នគរបាលរដ្ឋបាលសង្កាត់សាលាកម្រើក បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឈន់ ទ្រី រួចមក កម្លាំងនគរបាលធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ គាណាត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិដូនស្វា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជាមួយម៉ូតូ០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូជនរងគ្រោះនៅចំណុចក្លឹបហ៊ីបហប់ ពិតប្រាកដមែន។ ម៉ូតូដែលជនសង្ស័យលួចយកទៅនោះ ម៉ាកហុងដាសេ១២៥ ផលិតនៅឆ្នាំ២០១១ ពណ៌ខ្មៅមានលេខម៉ាស៊ីន ៨៥៥១៧១៦ ពាក់ស្លាកលេខ សៀមរាប 1M :3896។

បច្ចុប្បន្នជនសង្ស័យត្រូវ បានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកម្រើក រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឲ្យសមត្ថកិច្ចជំនាញសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕

FB_IMG_1461642969692 FB_IMG_1461642974219

មតិយោបល់