ព័ត៌មានជាតិ

ម៉ូតូ ស៊ីធីផ្លឹស ពន្លះរថយន្តហាយឡាក់រីវ៉ូរបួសធ្ងន់២នាក់ ជិតរង្វង់មូលចោមចៅ

ភ្នំពេញ: បុរស២នាក់ជិះម៉ូតូសង់កូរ៉ស៊ីធីផ្លឹស បោះពួយយ៉ាងលឿនបុករថយន្តម៉ាក ហាយឡាក់រីវ៉ូមួយគ្រឿងក្នុងទិសបញ្ច្រាសទិសគ្នា បណ្តាលឲ្យរង​របួស​ធ្ងន់ម្នាក់និងម្នាក់ទៀតសល់ដង្ហើមចង្រិត។ ហេតុការណ៍នេះនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខក្លឹបវ៉ាយឌីស្កូ ដែលមាន​ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូ ពណ៌ស ស៊េរីថ្មី ពាក់ស្លាកលេខ​ភ្នំពេញ 2AC -7842 ចេញពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិ៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ​មួយគ្រឿងម៉ាក សង់កូរ៉េស៊ីធីផ្លឹស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FV-9625 តាមណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយភាគីខាងម៉ូតូជិះក្នុង​ល្បឿន ខណ:ដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនិងក្បាលរថយន្តពីចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ ម្នាក់រងរបួសធ្ងន់ និងម្នាក់​ទៀត​ស្ទើរតែគ្មានសង្ឃឹមនឹងរស់ទៅហើយ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការវាស់វែង និងបានអន្តរាគមន៍ហៅរថយន្ត​សង្គ្រោះមកដឹកយក​ជនរងគ្រោះ​ទាំង២នា​ក់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយចំពោះអត្តសញ្ញាណ ជនរងគ្រោះទាំង២នាក់នៅមិនទាន់ស្គាល់នៅឡើយនោះទេ។ ចំណែក ម៉ូតូរួមនឹងរថយន្ត ត្រូវបាន​សមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់