ស៊ីរីៈ បើតាមសាក្សីឃើញដោយផ្ទាល់ភ្នែក បានឲ្យដឹងថា ក្រុមភេវរករ ISIS បានប្រហារជីវិតបុរសវ័យក្មេង ៥ នាក់ នៅក្រុង Deir Ezzor ភាគខាងកើតប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់ពួកគេថា ជាសត្រូវចារកម្ម។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ជនស៊ីវិលទាំង ៥ នាក់នេះ ត្រូវបានក្រុមភេវរករ ISIS វាយឆ្មក់ចាប់នៅទីប្រជុំជន Al-Tarif ភាគខាងលិចទីក្រុង Deir Ezzor ដោយសង្ស័យពីបទធ្វើចារកម្មឲ្យក្រុមគូប្រជែងរបស់ខ្លួន។
តុលាការរបស់ក្រុមសកម្មប្រយុទ្ធ Sharia នៃរដ្ឋអ៊ីស្លាម បានបញ្ជាឲ្យប្រហារជីវិតអ្នកទាំងនោះ ពីបទក្បត់ជាតិប្រឆាំងនឹង ISIS ។
គួរបញ្ជាក់ដែរថា សកម្មប្រយុទ្ធ ISIS បានកាត់ក្បាលជនស៊ីវិលទាំង ៥នាក់ នៅទីលានសាធារណៈ ក្នុងទីប្រជុំជន al-Tarif ៕
មតិយោបល់