ព័ត៌មានជាតិ

ឪពុកម្ដាយបណ្តោយកូនស្រីឲ្យមុជទឹកម្នាក់ឯង លង់ទឹកអណ្តូងស្លាប់

ព្រះសីហនុៈ ដោយសារតែការធ្វេសប្រហែសរបស់ឪពុកម្ដាយ ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់បាត់បង់អាយុជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងអណ្តូងទឹកគ្មានមាត់លូ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១១ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចព្រែកកោះ ហៀវ ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

មន្ត្រីកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ឡូង អ៊ី ភេទស្រី អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ស៊ុន ឡូង អាយុ៣២ឆ្នាំ, ម្ដាយឈ្មោះ គង់ គា អាយុ៣១ឆ្នាំ និងមានស្រុកកំណើតភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្ន មានទីលំនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា បន្ទាប់ពីប្រទះឃើញសាកសពក្មេងស្រីរួចមក ក្រុមសមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ក្មេងស្រីរងគ្រោះនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយមិនជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា មូលហេតុបណ្តាលឲ្យក្មេងស្រីរងគ្រោះស្លាប់មកពីការធ្វេសប្រហែសរបស់ម្ដាយ ទើបបណ្ដោយឲ្យកូនទៅងូតទឹកតែម្នាក់ឯង៕

img_3412img_3413

មតិយោបល់