ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ ចុះលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន១លើក ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។

ជនរងគ្រោះឈ្មោះ ទុយ វី ភេទប្រុស អាយុ ៤ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់