បរទេសៈ ការគេង គឺជាថ្នាំសម្រាប់ជួសជុលរាងកាយ និងរក្សាប្រព័ន្ធដំណើរការឲ្យមានស្ថេរភាពជានិច្ច។ តែទោះជាយ៉ាងណា តើការគេងច្រើនពេកអាចនឹងមានបញ្ហាអ្វីកើតឡើង?
ការគេងច្រើនពេកអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើតឡើង នឹងមានហានិភ័យវិវឌ្ឍទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២។
ប្រសិនបើអ្នកគេងច្រើន ខួរក្បាលនឹងស្ពឹកលែងសូវមានដំណើរការ។ មិនតែប៉ុណ្ណោះ អ្នកនឹងលំបាកក្នុងការប្រមូលផ្តុំអារម្មណ៍ និងអនុវត្តសកម្មភាពប្រចាំថ្ងៃ។ ជាពិសេសខួរក្បាលរបស់អ្នកនឹងចាស់ជាងអាយុរហូតដល់ទៅ ២ឆ្នាំ។
ការគេងច្រើនពេកអាចប៉ះពាល់ដល់បេះដូងកាន់តែខ្លាំង ប្រសិនបើអ្នកទទួរងពីជំងឺបេះដូងស្រាប់។ មួយវិញទៀត ការគេងច្រើនធ្វើឲ្យរាងកាយស្រណុកអត់មានសកម្មភាព នឹងមានបញ្ហាធាត់កើតឡើង។
អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកដែលគេងច្រើនពេកអាចស្លាប់ទាំងវ័យក្មេង ដោយសារតែកើតបញ្ហា រលាកខួរក្បាល, ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ដូច្នេះហើយ អ្នកគួរតែចៀសវាងទម្លាប់អាក្រក់មួយនេះ ដើម្បីសុវត្ថិភាព និងរស់នៅបានយូរ។
ដូច្នេះ យកល្អអ្នកគួរតែគេងមួយថ្ងៃឲ្យបាន ៧ ទៅ ៨ម៉ោងគឺគ្រប់គ្រាន់ហើយ ព្រោះការគេងតិចពេក ឬច្រើនពេកសុទ្ធតែមានផលប៉ះពាល់ដូចគ្នា៕
មតិយោបល់