ព័ត៌មានជាតិ

សពពលរដ្ឋខ្មែរម្នាក់ស្លាប់នៅថៃត្រូវបានបញ្ជូនតាមច្រកជប់គគីរ

ឧត្តរមានជ័យៈ សាកសពពលរដ្ឋខ្មែរម្នាក់ បានស្លាប់នៅមន្ទីរពេទ្យស្រុកថៃ ត្រូវបានសមត្ថកិច្ចថៃដឹកជញ្ជូនប្រគល់ឲ្យគ្រួសារវិញ តាមច្រករបៀងព្រំដែនភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។

សមត្ថកិច្ចកម្ពុជាប្រចាំច្រកជប់គគីរនិយាយថា សាកសពខ្មែរម្នាក់ ដែលថៃបានបញ្ជូនមានឈ្មោះ ផាត អួយ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ​ព្រៃ​វែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះ បានចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ខេត្តបុរីរ៉ាំប្រទេសថៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៦ រួចហើយ​ត្រូវបានស្លាប់ នៅវេលាម៉ោង០៤និង៣០នាទីជិតភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។បច្ចុប្បន្ន ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃ​ណី នៅឯភូមិឃុំខាងលើ ៕

សពពលករ សពពលករ សពពលករ សពពលករ

មតិយោបល់