ព័ត៌មានសុខភាព

ទទួលទានអំបិលច្រើនពេក អាចប្រឈមនឹងបញ្ហាសុខភាព៣យ៉ាង

បរទេសៈ អំបិលសម្បូរទៅដោយជាតិសូដ្យូម និងសារធាតុសំខាន់ៗជាច្រើនសម្រាប់រាងកាយ។ តែទោះជាយ៉ាងណា អ្នកគួរកម្រិតការប្រើប្រាស់អំបិលជាចាំបាច់ ព្រោះការទទួលទានអំបិលច្រើនពេក អាចបណ្តោលឲ្យអតុល្យភាពធ្ងន់ធ្ងរក្នុងរាងកាយ ហើយធ្វើឲ្យអ្នកមានហានិភ័យនៃជំងឺដ៏មានគ្រោះថ្នាក់មួយចំនួន។ នៅក្នុងអត្ថបទមួយនេះ អ្នកនឹងបានដឹងច្បាស់ពីផលប៉ះពាល់ ដែលបណ្តោលមកពីការប្រើអំបិលច្រើនហួសហេតុពេក។

ប៉ះពាល់ខួរក្បាល
ការសិក្សានៅក្នុងប្រទេសកាណាដា បានរកឃើញថា ការទទួលទានអំបិលច្រើនពេកអាចមនាំឲ្យមានហានិភ័យខ្សោយការចង់ចាំកម្រិតខ្ពស់។

បញ្ហាតម្រងនោម
អំបិលមានផ្ទុកសារធាតុសូដ្យូម ដែលអាចជួយរក្សាកម្រិតជាតិទឹកនៅក្នុងរាងកាយឲ្យមានតុល្យភាព។ ប៉ុន្តែ ប្រសិនបើអ្នកទទួលទានជាតិសូដ្យូមច្រើនហួសហេតុជាប្រចាំ មុខងារតម្រងនោមនឹងកើតមានបញ្ហា។ ជាពិសេស វាអាចបង្កើនហានិភ័យនៃជំងឺគ្រោះក្នុងតម្រងនោមថែមទៀត។

ពុកឆ្អឹង
អ្នកជំនាញមួយចំនួនជឿថា ការបញ្ចេញជាតិប្រៃតាមរយៈទឹកនោមច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺឆ្អឹង។ ស្ថានភាពនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺពុកឆ្អឹង ជាពិសេសចំពោះមនុស្សស្រីស្ថិតក្នុងវ័យអស់រដូវ៕

eat-salt-to-much

មតិយោបល់