ព័ត៌មានជាតិ

ល្បិចថ្មីប្រយ័ត្នផងបងប្អូន! ករណីយកLaptop របស់មិត្តទៅធ្វើឲ្យ បែរជាយកទៅលក់

កំពង់ឆ្នាំងៈ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទ រំលោភលើសេចក្ដីទំនុកចិត្ត៖
១-ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំមានទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
២-ឈ្មោះ ហៀម សីហា ភេទប្រុស អាយុ39ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង ២នាក់បានយកកុំព្យុទ័រ (Laptop)ចំនួន ២គ្រឿង របស់ជនរងគ្រោះឈ្មោះ ង៉ុយ ចាន់រស្មី ភេទស្រី អាយុ ២៩ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី ដោយសន្យាថានឹងយកទៅជួសជុលឲ្យជនរងគ្រោះ ប៉ុន្តែមិនឃើញយកកុំព្យូទ័រនោះមកវិញ។

លុះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ជនសង្ស័យបានយកកុំព្យូទ័រទាំង ២គ្រឿងនេះទៅលក់ឲ្យជាងជួសជុលកុំព្យូទ័រ ដែលមានទីតាំងនៅជិតចំណុចផ្សារឆ្នាំង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តែត្រូវជនរងគ្រោះទៅទាន់ ទើប រាយការណ៍មកសមត្ថកិច្ចអោយធ្វើការចាប់ខ្លួនតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់