ព័ត៌មានជាតិ

ប្រទះឃើញសាសព អណ្ដែតទឹកម្នាក់នៅខេត្តកណ្តាល

កណ្ដាល: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០៣ កក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទី នៅចំណុចព្រែកយក្ស មាត់កំពង់ទឹកទន្លេមេគង្គ ភូមិក្រោម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះចំនួន១នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុ ប្រហែល៣៥ឆ្នាំ ទៅ៤០ឆ្នាំ សក់ខ្លីសម្បូរ ស្រអែម ស្លៀកខោខ្លីយឺតកីឡាពណ៌ខៀវក្រម៉ៅ ឆ្នូតពណ៌សចំនួន៣ ស្លៀកខោទ្រនាប់ក្នុងពណ៌ ស្លែមានអក្សរSOENG PRAK និងរូបសឹង្គ មិនពាក់អាវ។
សភាពរឿងហេតុ នៅថ្ងៃទី០៣.០៧.២០២០វេលាម៉ោង១៤:០០នាទី ឈ្មោះ ឈួន ថន ភេទប្រុសអាយុ ៦០ឆ្នាំ មានទីលំនៅជាប់មាត់ទន្លេភូមិឃុំ កើតហេតុ បានដើរចុះទៅទន្លេដែលនៅខាងក្រោយផ្ទះខ្លួន ឃើញសាកសពមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្ដែតទឹកផ្កាប់មុខនៅក្នុងទឹកជាប់ច្រាំងទន្លេ ព្រែកយក្ស ហើយឈ្មោះ ឈួន ថន បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះចូរ៉ាម បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញពិនិត្យកន្លែងហេតុ សហករណ៍ជាមួយកម្លាំងប៉ុស្តិ៍ មេឃុំ មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យសាកសព ដោយហ្មត់ចត់ ។សពអណ្ដែតទឹកផ្កាប់មុខ អាយុប្រហែល ៣៥ឆ្នាំ ទៅ៤០ឆ្នាំ សក់ខ្លីជ្រុះសក់អស់ខ្លះ សម្បូរស្រអែម កម្ពស់១,៦០ម៉ែត្រ ស្លៀកខោសាច់យឺតកីឡាពណ៌ខៀវក្រម៉ៅជើងខ្លីឆ្នូតពណ៌សចំនួន៣ ស្លៀកខោទ្រនាប់ក្នុងពណ៌ ស្លែមានអក្សរSOENGPRAK និងមានរូបសឹង្គ មិនពាក់ អាវ សាកសពមានសភាពហើម ប៉ោងពោះអណ្តាតលាន ឯផ្នែកក្បាល ក ដងខ្លួន និង អវយវ: ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ សាកសពស្លាប់ដោយសារលង់ទឹក ក្រោយពេលពិនិត្យរួចបានប្រគល់ឲ្យ លោកមេឃុំកោះចូរ៉ាម បញ្ចុះរក្សាទុករងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យ៕

 

មតិយោបល់