ព័ត៌មានជាតិ

យោធិនពិការប្រមាណ២៣០គ្រួសារនៅស្រុកម៉ាឡៃ ស្នើឲ្យសម្តេចតេជោជួយ ខណៈអភិបាលខេត្តច្រើនរូបមិនអើពើ ដោះស្រាយរឿងទំនាស់ដីធ្លីពួកគាត់ជាមួយនាយទុន

បន្ទាយមានជ័យៈ ផ្លាស់ប្តូរចៅហ្វាយខេត្ត ជាច្រើនរូបនៅតែ ដោះស្រាយរឿងមេកើយ លួចដីកូនចៅលក់ ឲ្យនាយទុន និងក្រុមហ៊ុនថៃមិនចេញ ជាជម្រើសចុងក្រោយពលរដ្ឋក៏សម្រេចចិត្ត សុំកិច្ចអន្តរាគមន៍ពីសម្តេច តេជោ ហ៊ុនសែន ខណៈទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃដែលអូសបន្លាយជាច្រើនឆ្នាំ រវាងប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ជាអតីតយោធិនពិការ គ្រួសារពលីអតីតកងកម្លាំងផ្តាច់ខ្លួន ខ្មែរក្រហម នៅតំបន់ម៉ាឡៃ។

ទំនាស់ដីធ្លីនេះ គឺកំពុងមានវិវាទ ជាមួយ ឈ្មោះ ម៉ៅគីរី, រស់ធឿន,ទឹមម៉ន, ព្រាបសារុន និងអាជ្ញាធរពាក់ព័ន្ធ មួយចំនួនទៀត ដែលពួកគាត់ ចោទប្រកាន់ថា បានឃុបឃិតគ្នាលួចដីរបប គោលនយោបាយចំនួន ១៩២៩ ហិតា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូន អតីតយោធិនពិការ និងគ្រួសារពលី នៅក្នុងអង្គភាព E៦៧ ចំនួន១២០ គ្រួសារ អង្គភាព ៦៧១ ចំនួន៧៤គ្រួសារ អង្គភាព មន្ទីរ៤៥០E ៦៧ ចំនួន៣៦ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានដីកសិកម្មចំនួន៥ហិតា នៅតំបន់ បឹងជង្រុក តំបន់បឹង ក្របៅ និង តំបន់៦៧១ ក្នុងឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។

ដោយយកទៅឲ្យឈ្មួញ ឈ្មោះលីអ៊ុតនី និងអ្នកស្រី សូរ្យចន្ធូ (ក្រុមហ៊ុនថៃហៃសួគ៌)យ៉ាងអនាធិបតេយ្យបំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋទាំង៣ចំណុចខាងលើមាន២៣០គ្រួសារ កើតទុក្ខមិនសុខចិត្ត និងបង្កើតបានជា ទំនាស់ដីធ្លី និងប្តឹងប្តល់គ្នាជាហូហែរ ចាប់តាំងពីឆ្នាំ២០០៨ មកក្រោយពី ពួកគាត់បានចូលនិវត្តន៍មក ហើយពួកគាត់បានវិលត្រឡប់ មករកដីធ្លីពួកគាត់ ដើម្បីប្រកបរបរកសិកម្មចិញ្ចឹមជីវិត ទើបបែករឿងដឹង មេកើយរបស់ពួកគាត់ ដែលមានឈ្មោះខាងលើ បានឃុបឃិតគ្នាលួចដីពួកគាត់ចំនួន១៩២៩ ហិតា នោះលក់ទៅឲ្យនាយទុន បាត់ទៅហើយ។ ដំបូងពួកគាត់ទៅប្តឹងតាំងពី ក្រសួងការពារជាតិ រហូតដល់ ខុទ្ទការល័យសម្តេចតេជោ រហូតដល់រដ្ឋសភា រហូតដល់ក្រសួងដោះស្រាយវិវាទដីធ្លីតាំងពីលោក មិនឃិន រហូតដល់លោក ជាសុផារ៉ា ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិត លេខ១៩០០ ដនស/ អរប ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ គោរពជូន ឯកឧត្តម អភិបាល នៃគណៈ អភិបាលខេត្ត បន្ទាយមានជ័យ ។

យោង លិខិត លេខ១៧៦/១៦ សជអ ចុះថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៦ របស់ សមាគមន៍ ជនពិការ អង្គរសេចក្តី ដូចមានចែងខាងលើ ក្រសួងស្នើឲ្យអភិបាលខេត្តមេត្តា ពិនិត្យដោះស្រាយករណីនេះផងដែរ។តែមកទល់ពេលនេះ នៅមិនទាន់ឃើញមានដំណោះស្រាយនៅឡើយទេ ទើបធ្វើឲ្យពួកគាត់មានការ ព្រួយបារម្ភយ៉ាងខ្លាំង។ ព្រោះតែរឿងរ៉ាវក្តីត្តាំដ៏រ៉ាំរ៉ៃនេះ អូសបន្លាយកាន់តែយូរដូរចៅហ្វាយខេត្តអស់ជាច្រើន រូបហើយនៅតែមកអាចដោះស្រាយចេញពោល គឺតាំងពីសម័យលោក អ៊ុងអឿន លោក ទ្រីណារិន លោក គោស៊ុមសារឿត រហូតមកទល់ពេលនេះ លោក សួនបវរ ហើយក៏នៅតែមិនទាន់ឃើញ ពន្លឺយុត្តិធម៌ នៅឡើយទេហើយនៅតែរងសំពាធ ក្នុងនោះតំណាងពួកគាត់ជាច្រើននាក់ មកហើយដែលត្រូវបានជាប់គុក ដោយសារតែតវ៉ារឿងដីធ្លីនេះ។

ដោយអស់ជំនឿទៅអាជ្ញាធរឃុំ ស្រុកនិង ខេត្ត ដែលពុំបានធ្វើការដោះស្រាយទំនាស់ដីធ្លី ដ៏រ៉ាំរ៉ៃជូនពួកគាត់ នោះ លោក កែវ យ៉យ ប្រធានសមាគមន៍ ជនពិការ អង្គរ សាខាខេត្ត បន្ទាយមានជ័យ បានលើកឡើងថា នេះជាជម្រើសចុងក្រោយ លោកសូមជំនួសមុខប្រជាពលរដ្ឋ ទាំង២៣០គ្រួសារ ដែលជា អតីតយោធិនពិការ និងគ្រួសារពលី ដែល រងគ្រោះដោយសារ មេកើយលួចយកដីលក់ឲ្យនាយទុន ដែលជាក្រុមហ៊ុនថៃនោះ សូមលើកម្រាមដៃដប់គោរពជូនចំពោះ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមេត្តា ជួយអន្តរាគមន៍ រកយុត្តិធម៌ ជូនពួកគាត់ផង លោកបញ្ជាក់ថា មានតែសម្តេច តេជោតែមួយគត់ ដែលជាទីពឹង និងអាចជួយដល់ពួកគាត់បាន៕

https://youtu.be/E8EB7un8Jl0

មតិយោបល់