កណ្តាល: ប្រសិនបើដំណោះស្រាយនៅតែមិនទាន់បង្ហាញផលវិជ្ជមាន ការប្រឈមនិងកាន់តែរីករាលធំ ឡើង នោះគឺនិងឈានដល់ការបិទផ្លូវជាតិលេខ៣ ៕
ក្រុមអ្នកបើកថយន្តដឹកដី បានប្រកាសកាលពីម៉ោងជាង១១ព្រឹក ថ្ងៃទី២៥កញ្ញា នៅក្នុងភូមិរ៉ាទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលថា ប្រសិនបើមិនមានការចរចា ឬក៍បើកប្រាក់ខែឲ្យអ្នកបើក រថយន្តដឹកដីទេនោះ ពួកគេនិងបិទផ្លូវជាតិលេខ៣ មិនឲ្យមានការចរាចរឆ្លងកាត់។
ការគំរាមបែបនេះ បានធ្វើទ្បើបន្ទាប់ពីថៅកែឡានដឹកដី មិនព្រមបើកប្រាក់ខែឲ្យ ខណ:ពិធីបុណ្យកាន់បិណ្ឌ បានចាប់ផ្តើមធ្វើឡើងជាបន្តបន្ទាប់។
អ្នកបើករថយន្តដឹកដីម្នាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ បានលើកឡើងថា ដោយសារតែមិនមាន ការបើកប្រាក់ខែ ទើបខ្លួនសម្រេចយកឡានដឹកដី មកបិទផ្លូវចរាចរឆ្លងកាត់ដឹកដីចេញពីរណ្តៅមកផ្លូវជាតិ លេខ៣បែបនេះ។ ក្រៅពីនោះគឺមានការគំរាមដោយថៅកែទៀតផង ។
ទោះជាបែបណាករណីនេះ រហូតមកទល់ម៉ោងជិត១២ ថ្ងៃត្រង់មិនទាន់មានដំណោះស្រាយ នៅឡើយទេ ហើយអង្គភាពសារព័ត៌មាន Post News ក៍មិនអាចទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់រណ្តៅដីបានដែរ។
ប្រជាពលរដ្ឋបានលើកឡើង នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាជា្ញធមិនដែលចាប់អារម្មណ៍ ពីការដឹកដីរបស់ឈ្មួញនោះទេ ពីព្រោះការជីករណ្តៅដីនេះ វាមានផលប៉ះពាល់ជាច្រើន ដូចជា ប្រឈមនិងការបាក់ដី គ្រោះថ្នាក់ដល់មនុស្សនិងសត្វ ខណៈដែលសុំច្បាប់ធ្វើអាជីវកម្មជីកដីប៉ុណ្ណេះ ប៉ុន្តែពេលអនុវត្តន៍ធ្វើច្រើនជាងនោះ ៕
មតិយោបល់