ព័ត៌មានជាតិ

អធិការនគរបាលខណ្ឌសែនសុខ ផ្តល់រង្វាន់លើកទឹកចិត្តដល់កងកម្លាំង ដែលបង្ក្រាបបទល្មើសក្នុងខណ្ឌ

ភ្នំពេញៈ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានផ្តល់ជួននៅថវិការចំនួន៤០០០០០ ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់លោក មានស្នារដៃក្នុងការបង្ក្រាបបទល្មើស ដែលទើបនឹងចាប់បានជនសង្ស័យបីនាក់ ពាក់ព័ន្ធនឹងករណីលួចក្នុងខណ្ឌ។

ក្នុងនោះដែរ លោកអធិការក៍បានប្រគល់ម៉ូតូ ដែលជនសង្ស័យធ្វើសកម្មភាពលួច នៅវេលាម៉ោង ២១និង៥០នាទីយប់ថ្ងៃទី ២២ កញ្ញា ២០១៦នាពេលកន្លងមក ឲ្យទៅម្ចាស់ដើមវិញ។ ហើយម្ចាស់ម៉ូតូ ក៍បានថ្លែង អំណគុណដល់លោកអធិកាខណ្ឌ និងកម្លាំងសមត្ថកិច្ចដែលបានជួយចាប់ជនសង្ស័យ និងប្រគល់ម៉ូតូជួន រូបគាត់ផងដែរ។

ជនសង្ស័យខាងលើមានឈ្មោះ ស៊ុម ផាត ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឃឿង ចំរ៉ុង ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅបុរីពិភពថ្មី ផ្សាឈូកមាស សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាក MSX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1FF-1657មានបំពាក់ GPS រហូតដល់ វេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នៅចំណុចបន្ទប់ផ្ទះជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤និង០០នាទីរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦នៅចំណុចបន្ទប់ផ្ទះជួលភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ក្រោយមកជនសង្ស័យ២នាក់បន្ថែមទៀត ត្រូវបានឃាត់ខ្លន ទី១មានឈ្មោះ ម៉េត សុខា ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាពលករស្នាក់នៅបន្ទប់ជួលទីតាំងឃាត់ខ្លួន។ ទី២ឈ្មោះ ជ្រុន សំណាង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរពលករស្នាក់នៅបន្ទប់ជួលកន្លែងឃាត់ខ្លួនទាំង២នាក់នេះ មានស្រុកកំណើតភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្តាល៕

photo_2016-09-25_11-03-43photo_2016-09-25_11-03-49photo_2016-09-25_11-03-53photo_2016-09-25_11-03-58

មតិយោបល់