ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកនិងកិនម៉ូតូអូសជាង៣០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើកម៉ូតូតែម្នាក់ឯង ត្រូវបានរថយន្តបង្កមិនចាំម៉ាក បុកពីក្រោយកិនអូសទាំងម៉ូតូនិងមនុស្សជាង៣០ម៉ែត្រ បណ្តាលឲ្យអ្នកបើកម៉ូតូបែកក្បាលធ្លាយខួរ ស្លាប់ក្នុងថ្លុកឈាមលើដងផ្លូវយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ចំពោះអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ត្រូវបានគេស្គាល់នៅឡើយនោះទេ ចំណែកឯរថយន្តបង្ករ បន្ទាប់ពីបង្កហេតុរួចនោះ គឺបានបើកគេចស្រមោលបាត់តែម្តង បន្សល់ទុកសាកសពជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះខាងលើ ដើម្បីមកទទួលយកសពរួមនិងម៉ូតូយកទៅធ្វើបុណ្យតាមប្រពៃណី៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

https://youtu.be/65eHZVKXu0g

មតិយោបល់