បាត់ដំបងៈ បើតាមសមត្ថកិច្ច បានប្រាប់ឲ្សដឹងថា សាកសពជនគ្មានអត្តសញ្ញាណមួយរូបត្រូវបានអ្នកស្រុកប្រទះឃើញ នៅចំណុចក្រុមទី៣៩ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៦ រហូតមកដល់ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់ រកឃើញអត្តសញ្ញាណឃើញនៅឡើយ។
នគបាលមូលដ្ឋាន បានអះអាងថាៈសាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ហើមប៉ោងស្អុយដេកផ្កាប់មុខបែក្បាលទៅទិសខាងកើតឈៀងខាងជើង នៅខាងលិចផ្លូវជាតិចម្ងាយប្រហែល៨០ម៉ែត្រ។
សាកសពដេកស្លាប់អត់អាវស្លៀកខោខ្លី ពណ៏ខ្មៅសាច់ក្រណាត់យឺុតឆ្នូតក្រហមសងខាង សម្បុរសណ្តែកបាយ កំពស់ ១.៦៤ម ។
បច្ចុប្បន្នសាកសពជំនាញមិនទាន់សន្និដ្ឋានថាស្លាប់ដោយសារអ្វីទេព្រោះសាកសពហើមរលួយហើយប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់សាច់ញាតិ ដូចភីនភាគខាងលើ៕
មតិយោបល់