ព័ត៌មានជាតិ

ចិនបើករថយន្តស៊េរីទំនើបបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BC-8788 ខណ:បើក បរ បានបុកម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW-3906 បណ្តាលឲ្យបុរសស្រ្តី០២នាក់ប្តីប្រពន្ធបានរងរបួស ធ្ងន់ស្រាល ទីតាំងកើតហេតុ ស្ថិតត្រង់ចំណុចម្តុំផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BC-8788 បើកបរដោយបុរសជនជាតិចិនម្នាក់ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រថយន្តមួយគ្រឿងនេះ បានបើកបុកម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AW-3906 បណ្តាលឲ្យបុរសស្រ្តីចំនួន០២នាក់ត្រូវជាប្តីប្រពន្ធ នឹងគ្នាដួលរងរបួសធ្ងន់ស្រាលទាំងពីរនាក់ ។ ចំណែកប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តដឹកបញ្ជូនយក ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ នៅឯមន្ទីរពេទ្យសម្ភពសែនជ័យ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះមកពិនិត្យ និងធ្វើការវាស់វែង ចាត់ការតាម នីតិវិធីផ្លូវច្បាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ មានប្រភពមួយណាបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ពីមូលហេតុពិតប្រាកដនោះទេ ។ ចំណែកជនរងគ្រោះទាំងពីរ​នាក់ប្តីប្រពន្ធនោះ វិញគេបានឃើញបន្សល់ទុកនូវម៉ូតូមួយគ្រឿង មួកសុវត្ថិភាពមួយ និងស្បែកជើងចំនួន០២គូផងដែរ ដែលនៅកន្លែងកើតហេតុ ៕

មតិយោបល់