បាត់ដំបងៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពទម្លុះជញ្ជាំងផ្ទះចូលលួចទ្រព្យសម្បត្តិ តែអស់លក្ខណ៍ ត្រូវបានម្ចាស់ផ្ទះដឹងខ្លួនទាន់ស្រែកឆោឡោផ្អើលអ្នកជិតខាងចេញមកជួយហើយចាប់បានវាយឡើងទ្រមខ្លួនរួចប្រគល់ឧ្យប៉ូលិស។
លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ករណីគាស់ផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង២និង៣០នាទីទៀបភ្លឺ នៅចំណុចភូមិព្រៃដំរី ឃុំព្រតូច ស្រុកមោងឫស្សី។
លោកអធិការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីន តែ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ លោកអធិការបញ្ជាក់ថាជនសង្ស័យបានធ្វើសកម្មភាពចូលកាត់ទំលុះជញ្ជាំងផ្ទះដែលមានម្ចាស់ ឈ្មោះ វ៉ាន់ សាវឿយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចបានដកហូត ម៉ូតូ១គ្រឿង ម៉ាកC១២៥ និងឧបករណ៍កាច់សោកម៉ូតូមួយចំនួនផងដែរ។
ជនសង្សស័យរូបនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកមោងឫស្សី កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់