ព័ត៌មានជាតិ

Update ៖ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ដកហូតថ្នាំញៀនចំនួន១២កញ្ចប់ធំនិង១កញ្ចប់តូច

ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនដោយមានការសម្របសម្រួល​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ាន់ សុភាព នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿ​ង​ញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចុះប្រតិបត្តិ ឆែកឆេរ ដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន១២កញ្ចប់ធំនិង១កញ្ចប់តូច។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិ១៤ ក្រុម៥៤ ស្ថិតក្នុង​សង្កាត់​បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ចុន សាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ឃាត់ខ្លួន តាមបណ្ដោយផ្លូវរថភ្លើង ភូមិ១៤ ក្រុម៥៤ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី២ឈ្មោះ ពៅ សុខកា ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅ​ផ្ទះ​ជួល ម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ទី៣ឈ្មោះ ចុន សុខា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះជួល ម្តុំផ្លូវ​ដែក សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ទី៤ឈ្មោះ ជឿន ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។និងជន​សង្ស័យ​ទី៥ឈ្មោះ ភែល ផល្លី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរបោកខោអាវ ស្នាក់នៅផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ គឺកាលពីយប់ថ្ងៃទី​២៤ ប៉ុន្មានថ្ងៃកន្លងមកនេះ កម្លាំងកងរាជអាវុធខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន រួចត្រូវ​បាន​កម្លាំងកងរាជអាវុធ ធ្វើការសួរនាំ ស្រាវជ្រាវរកបក្សពួកចែកចាយបន្ថែមរហូតដល់រសៀលថ្ងៃទី២៦ ខែកញ្ញា នេះ ទើបកម្លាំងកងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិការ ធ្វើការឆែកឆេ និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់(ក្នុងនោះមានប្រុសម្នាក់) រួមទាំងសារធាតុញៀនចំនួន១២កញ្ចប់ធំនិង១កញ្ចប់តូច ហើយនិងម៉ូតូម៉ាក់សង់សេ១២៥ ១គ្រឿងទៀត ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8399។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃុំខ្លួនបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជ​ធានីភ្នំ​ពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

https://youtu.be/dYs6C3WRvNk

មតិយោបល់