ព័ត៌មានសុខភាព

ផ្លែប៉ោម+ខ្ញី+ក្រូចឆ្មារ ជាឱសថលាងសម្អាតពោះវៀនធំ

បរទេសៈ ហេតុអ្វីត្រូវសម្អាតពោះវៀន? ប្រសិនបើអ្នកមិនបានលាងសម្អាតពោះវៀន ជាតិពុលនឹងកើតឡើងកាន់តែច្រើន ហើយធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និងជំងឺផ្សេងៗទៀត។
តើត្រូវធ្វើដូចម្តេច? សាកល្បងទទួលទានភេសជ្ជៈធម្មជាតិដែលផលិតពី ក្រូចឆ្មារ, ខ្ញី និងផ្លែប៉ោម ឲ្យបានរៀងរាល់មួយខែម្តងពោះវៀនធំរបស់អ្នកនឹងលែងមានបញ្ហាទៀតហើយ។

ធាតុផ្សំ៖
– ទឹកក្តៅកន្លះពែង
– អំបិលមួយចិប
– ទឹកផ្លែប៉ោម ១០ស្លាបព្រាកាហ្វេ
– ខ្ញី ១ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មារ កន្លះពែង

របៀបប្រើ៖
យកធាតុផ្សំទាំងអស់លាយបញ្ចូលគ្នាឲ្យសព្វល្អ។ អ្នកអាចទទួលទានពេលព្រឹកព្រលឹមទាំងពោះទទេ, មុនពេលអាហារថ្ងៃត្រង់ និងអាហារល្ងាច។

ចំណាំ៖ កុំព្យាយាមប្រើភេសជ្ជៈមួយនេះ ប្រសិនបើអ្នកកើតជំងឺទឹកនោមផ្អែម, អ្នកមានផ្ទៃពោះ ឬកំពុងតែមានបញ្ហាសុខភាពផ្សេងៗ៕

colon-cleanse

មតិយោបល់