ព័ត៌មានជាតិ

ករណីរថយន្តបែនដឹកដី ប៉ះកៀររថយន្ត Lexus ដាច់កញ្ចក់ បង្កឲ្យផ្អើលសមត្ថកិច្ចទាំង ៤ខណ្ឌ ប្រដេញតាមចាប់

ភ្នំពេញ: កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតជិតវត្តតាមិញ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរថយន្តបែនដឹកដីកៀរ រថយន្តលុចស៊ីសដាច់កញ្ចក់ បង្កឲ្យផ្អើលសមត្ថកិច្ច​ទាំង ៤ខណ្ឌ។

រថយន្តបង្ក ប្រភេទបែនដឹកដី ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ អ្នករួមដំណើរ ២នាក់ ។
រថយន្ត Lexus RX300 មិនចាំផ្លាកលេខ រងការខូចខាតដាច់កញ្ចក់ឆ្លុះ។

សូមបញ្ជាក់៖ ករណីខាងលើ រថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ គឺបន្ថែមល្បឿនបើករត់គេច ធ្វើឲ្យជនរងគ្រោះ ប្រដេញតាមឃាត់ និងស្រែកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ មិនត្រឹមតែប៉ុណ្ណោះបើកកៀរម៉ូតូសមត្ថកិច្ចដួលថែមទៀត ហេតុការណ៍នេះ បង្កឲ្យផ្អើលសមត្ថកិច្ចខណ្ឌសែនសុខ
ខណ្ឌមានជ័យ ខណ្ឌដង្កោ ប្រដេញចាប់រហូតឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ បាននៅភូមិម័ល សង្កាត់ដង្កោ ដោយសមត្ថកិច្ច ឃាត់រថយន្តដែលធ្វើដំណើរស្របទិសឲ្យឈប់ បណ្ដាលឲ្យផ្លូវកក់ស្ទះ ទើបធ្វើឲ្យរថយន្តបង្កអស់ផ្លូវទៅ ឈប់ចតបើកទ្វាររត់គេច តែរត់គេចមិនរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចទាំង ៤ខណ្ឌ ឃាត់ខ្លួនអ្នកទាំង ២នោះ ដើម្បីយកទៅធ្វើការសាកសួរបន្ត នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ និងចាត់ការតាមនីតិវិធី៕

មតិយោបល់