មណ្ឌលគិរីៈ ស្ថិតក្នុងសម្លៀកបំពាក់នគរបាលការពារវរៈព្រំដែនខ្សែបន្ទាត់ខ្មែរ ក្រោមតំណក់ទឹកភ្លៀងជោគប្រាណ ក្នុងការមកបំពេញបេសកកម្ម កាងារនៅព្រឹកនេះដែរ លោកម្នាក់មិនបញ្ចេញឈ្មោះបានរអ៊ូរប្រាប់ខាងប្អូនអ្នកយកព័ត៌មានប្រចាំខេត្តម្នាក់ ដោយទឹកមុខញញឹមនិង និយាយដោយត្រង់ថា ពូនៅទីនេះ ស្ទើរតែចង់ទៅវិញទៅហេីយតែ ពូគ្មានសំណាងបានជិះផ្លូវមួយខ្សែរនេះបានស្រួលគូទនោះទេ? មិនដឹងជាថ្ងៃណានោះទេបាន ខាង អ្នកធ្វើផ្លូវមកធ្វេី ឲ្យបានជិះស្រួលដូចផ្លូវគេនោះ។
លោក បានបន្តទៀតថា ក្នុងរដូវនេះឲ្យតែភ្លៀងម្ដងៗ តែចឹងឯង បេីមិនមានក្បូន រឺទូក ឆ្លងគឺដឹងតែ ដេកផ្លូវហេីយ។ ខាងមន្ត្រីសម្ថកិច្ចរួមទាំងបងប្អូនរស់នៅអាស្រ័យទៅលេីផ្លូវមួយខ្សែរនេះសូមសំណូមពរ ដល់មន្ទីរសាធារណការនឹងដឹកជញ្ជូន រឺខាង ម្ចាស់គំរោង ឲ្យមេត្តាពួកគាត់ជួយធ្វេីផ្លូវឲ្យ ធ្វេីដំណេីរឲ្យស្រួលនឹងមិនមានគ្រោះថ្នាក់ផ្សេងៗពីកំពស់ទឹកឡេីងនៅរដូវវស្សាផង៕
មតិយោបល់