ព័ត៌មានជាតិ

Update: ជនសង្ស័យប្រុសស្រី៥នាក់បន្ថែម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចគោនៅខេត្តព្រះវិហារ

ស្ទឹងត្រែងៈ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី សហការគ្នាធ្វើការចុះបង្ក្រាប និងឃាត់ខ្លួននៅខេត្តរតនគីរី ក្រោយពីស៊ើបដឹងថា ជនសង្ស័យខាងលើជាប់ពាក់ពន្ធ័នឹងករណីលួច គោ ចំនួន៨ក្បាលរបស់អ្នកភូមិ ខេត្តព្រះវិហារដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងមកព្រមទាំងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃ២៦ ខែកញ្ញា នេះ។

ដើមចមដំបូងដែលបណ្តាលឲ្យមានការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះគឺបានធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ៩ ជិតភោជនីយដ្ឋានយីហោ(សារ៉ុ៣)ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រវាងរថយន្តកូរ៉េដឹកសត្វ គោ មួយគ្រឿង បុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតម៉ាកហ្ស៊ីបបណ្តាលឲ្យមេបញ្ជាការងវរៈសេនាតូចលេខ០១ម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង រីឯអ្នកបើកបរដែលជាតៃកុងរថយន្តដឹកសត្វ គោ នោះបានរងរបួសធ្ងន់បញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ។

ប៉ុន្តែក្រោយមានព័ត៌មានបានចុះផ្សាយពីរឿងគ្រោះថ្នាក់ចររាចរណ៍បានកើតឡើងនៅខេត្តស្ទឹងត្រែងរួចមកព័ត៌មាននោះបានដឹងដល់សមត្ថកិច្ចខេត្តព្រះវិហារ ក្រោយមកសមត្ថកិច្ចខេត្តព្រះវិហារ ក៏បានប្រាប់ទៅម្ចាស់សត្វ គោ ដែលរស់នៅក្នុងមូលដ្ឋានរបស់គាត់ឲ្យបានដឹងព្រោះថា នៅយប់កើតហេតុគ្រោះថ្នាក់ចររាចរណ៍នោះគឺជាយប់ដែលម្ចាស់គោបានមកប្តឹងសមត្ថកិច្ចថា គាត់បានបាត់សត្វគោ បន្ទាប់មកនៅថ្ងៃទី២៥ ខែ ឆ្នាំ ដរដែល សមត្ថកិច្ចខេត្តព្រះវិហារ ក៏បានសហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលជាតៃកុងរថយន្តកូរ៉េដឹងសត្វ គោ ព្រមទាំងបញ្ជូនខ្លួនទៅខេត្តព្រះវិហារវិញ។
តៃកុងរថយន្តកូរ៉េដឹកសត្វ គោ មានឈ្មោះ តឹក សុផល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលបើករថយន្ត មានទីលំនៅភូមិ២ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។

សមត្ថកិច្ចខេត្តព្រះវិហារបានប្រាប់ឲ្យដឹងបន្ថែមថា ក្រោយការសាកសួរបុរសដែលជាអ្នកបើកបររថយន្តដឹកសត្វគោនោះរួចមក សមត្ថកិច្ចខេត្តព្រះវិហារបានកំណត់មុខសញ្ញាបានយ៉ាងច្បាស់លាស់ទើបធ្វើការសហការជាមួយសមត្ថកិច្ចខេត្តរតនគីរី ដើម្បីឈានទៅឃាត់ខ្លួនជនសង្ស័យនៅខេត្តរតនគីរី ចំនួន៥នាក់បន្ថែមទៀតដែលមានស្ត្រីជនជាតិខ្មែរអ៊ីស្លាមចំនួនពីរនាក់ ជាថៅកែរកស៊ីកាប់ គោ និង បុរសម្នាក់គឺជាម្ចាស់រថយន្តកូរ៉េដឹកសត្វ គោ ព្រមទាំង ព្រូឡាន ម្នាក់ បន្ថែមទៀតផងដែរ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនថៅកែស្រីកាប់ គោ ពីរនាក់ និង បុរស២នាក់នៅខេត្តរតនគិរីនោះរួចមក បុរសម្នាក់ដែលជាព្រូឡាន និង ស្ត្រី២នាក់នោះត្រូវបាននគរបាលខេត្តរតនគិរីប្រគល់ព្រមទាំងបញ្ជូនខ្លួនទៅកាន់ខេត្តព្រះវិហារ ចំណែកឯបុរសម្នាក់ដែលជាម្ចាស់រថយន្តដឹកគោ ក៏ត្រូវបានសមត្ថកិច្ចខេត្តរតនគិរីបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ ដោយសារតែបុរសដែលជាម្ចាស់រថយន្តកូរ៉េដឹកសត្វ គោ ខាងលើនោះគឺជាជំងឺខ្សោយបេះដូង។

សូមបញ្ជាក់ប្រាប់ថា ជនសង្ស័យប្រុស ស្រី ដែលសមត្ថកិច្ចឃាត់ខ្លួនបន្ថែមខាងលើនោះរហូតមមដល់ពេលនេះគឺយើងមិនទាន់បានស្គាល់ឈ្មោះនៅឡើយទេ៕

photo_2016-09-26_22-43-43photo_2016-09-26_22-43-46photo_2016-09-26_22-43-48photo_2016-09-26_22-43-50photo_2016-09-26_22-43-52photo_2016-09-26_22-43-54photo_2016-09-26_22-43-56

មតិយោបល់