ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

ក្រចេះ៖ ស្ត្រីមានផ្ទៃពោះ៧ខែ១០ថ្ងៃ ម្នាក់ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបើតាមសេចក្តីរាយការណ៍ពីលោក ចៀម ចាន់កុម៉ា មេប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង នៅចំណុចដីសម្បទានសង្គមកិច្ច ក្នុងភូមិស្វាយជ្រុំ ឃុំថ្មីស្រុកចិត្របូរីខេត្តក្រចេះ។

ស្រ្តីរងគ្រោះឈ្មោះ លន ធាង ភេទស្រី អាយុ៣៣ មាន ផ្ទៃពោះ ៧ខែ១០ថ្ងៃ មានប្ដី និងមានកូន០៣នាក់ ស្រីពីរប្រុសម្នាក់។ ករណីខាងលើនេះ សង្ស័យថាបណ្ដាលមកពី ការស្រូប របស់អង់តែនទូរទស្សន៍៕

photo_2016-09-26_22-16-18

photo_2016-09-26_22-16-22

photo_2016-09-26_22-16-28

មតិយោបល់