ភ្នំពេញៈ ចោរប្លន់ប្រដាប់ដោយកាំភ្លើង២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់ ខណៈឌុបប្អូនស្រីមកពីញាំអី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦នៅចំណុចមុខផ្ទះភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះមានអ៊ូសេង ភេទប្រុសអាយុ២១ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលត្រូវជនសង្ស័យប្លន់ម៉ាកzoomer x ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GA 8767 ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពរលកើតហេតុរូបគេនិងប្អូនស្រីបានឌុបគ្នាមកពីញាុំអីនៅផ្សារស្ទឹងមានជ័យថ្មី ខណៈជិះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមាកឌូក មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមភ្ជង់គំរាមបាញ់ ភ្លាមនោះរូបគេបានចុះពីលើម៉ូតូរត់យករួចខ្លួនហើយជនសង្ស័យក៏យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕





មតិយោបល់