ព័ត៌មានជាតិ

រថយន្តសង្រ្គោះមណ្ឌលសុខភាពដើមឫស វ៉ាក់អើនឹងរថយន្តដឹកស៊ីម៉ង់ បណ្តាលឲ្យរេចង្កូតបុកធុងទាខ្វៃ របួស ២នាក់

ភ្នំពេញៈ រថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពដើមឫសមួយគ្រឿង ស្រុកកណ្តាលស្ទឹង ខណៈដែលកំពុងដឹកបញ្ជូនជនរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យនាទីក្រុងភ្នំពេញ ឆ្លងកាត់មេឃកំពុងធ្លាក់ភ្លៀង ហើយងងឹតទៀត គាប់ ជួនស្រាប់តែវ៉ាក់អើជាមួយរថយន្តស៊ីទែនដឹកសុីម៉ង់ត៍បើកចេញមកដែរ ធ្វើឲ្យរថយន្តសង្រ្គោះហ្វ្រាំងទាំងប្រថុចញុចរអិលរេចង្កូតទៅបុកធុងទាខ្វៃ ប៉ើងរងើកភ្លើង រលាករបួស២នាក់បន្ថែមទៀត កាលពីវេលាម៉ោង ៨និង ១៥ នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិស្រែជម្រៅ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលជួបនូវឧប្បត្តិហេតុខាងលើម៉ាកស្តារិច ជារថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តសង្រ្គោះ បានដឹកអ្នកជំងឺម្នាក់ ក្មេងប្រុស ជំងឺក្តៅខ្លួនរលាកទងសួត តម្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា ដឹកតាមរថយន្តខាងលើ សរុបគ្នា៥នាក់ រួមទាំងអ្នកបើកបរផង។

លុះរថយន្តបើកមកដល់ចំណុចខាងលើ មានបើកទាំងភ្លើងសុំផ្លូវអថិភាព បើកទាំងស៊ីរ៉ែន ដោយសារមេឃកំពុងធ្លាក់ភ្លៀង ហើយងងឹតទៀត ស្រាប់តែមានរថយន្ត ស៊ីទែនដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនមួយ នៅក្បែរនោះបើកចេញមកដែរ ធ្វើឲ្យរថយន្តសង្រ្គោះវ៉ាក់អើ ហ្វ្រាំងទាំងបង្ខំ ក៏រអិលរេចង្កូតជ្រុលទៅបុក ធុងទាខ្វៃបណ្តាលឲ្យ របួស អ្នកបើកបររថយន្តសង្រ្គោះម្នាក់ អ្នកលក់ទាខ្វៃម្នាក់ រថយន្តទទួលរងការខូចខាតខ្ទេច។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ និងអ្នកជំងឺម្នាក់ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ ដឹកបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះចូលមន្ទីរពេទ្យព្រះកុសុមះចំណែកអ្នកជំងឺ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា៕

photo_2016-09-26_23-06-07photo_2016-09-26_23-06-10photo_2016-09-26_23-06-12photo_2016-09-26_23-06-14photo_2016-09-26_23-06-16photo_2016-09-26_23-06-17photo_2016-09-26_23-06-19photo_2016-09-26_23-06-21

មតិយោបល់